December 8, 2021

វិធី​ធ្វើ​ឱ្យ​ថ្ពាល់​ពេញ​ គួរ​ឱ្យ​ក្នាញ់​ដូច​កូន​ក្មេង​

១. ផ្លុំ​ប៉េងប៉ោង​៖

    ~

  • ការ​ផ្លុំ​ប៉េងប៉ោង​ គឺ​ជា​វិធី​មួយ​ដែល​អាច​ធ្វើ​​ឱ្យ​សាច់​ដុំ​ថ្ពាល់​របស់​អ្នក​មាន​ចលនា។ ពេល​អ្នក​ផ្លុំ​ខ្យល់​ទៅ​ក្នុង​ប៉េងប៉ោង​ ថ្ពាល់​អ្នក​ឡើង​ប៉ោង ដែល​អាច​ជួយ​ឱ្យ​សាច់​ដុំ​បង្កើត​ជា​ខ្លាញ់​ក្នុង​ថ្ពាល់​របស់​អ្នក​បាន​។
  • ផ្លុំ​ខ្យល់​ចូល​ប៉ោង​ៗ​ដោយ​ប្រើ​មាត់​
  • ទុក​មាត់​ដែល​ប៉ោង​នោះ​រយៈ​ពេល​១​នាទី​ មុន​នឹង​ពន្លែង​ខ្យល់​នោះ​ចេញ​
  • ធ្វើ​បែប​នេះ​ ៥​ទៅ​៦​ដង​ក្នុង​មួយ​ថ្ងៃ​
  • អ្នក​ក៏​អាច​ធ្វើ​សកម្មភាព​ផ្លុំ​ខ្យល់​បែប​នេះ​ដោយ​មិន​បាច់​ប្រើ​ប៉េង​ប៉ោង​​ក៏​បាន​

    ~

  • ២. ប្រើ​ប្រេង​អូលីវ​៖
  • ញ៉ាំ​ប្រេង​អូលីវ​១​ស្លាប​ព្រា​បាយ​ជា​ប្រចាំ​រាល់​ថ្ងៃ​
  • ប្រើ​ប្រេង​អូលីវ​ក្ដៅ​ឧណ្ហៗ​មក​ម៉ាស្សា​លើ​ថ្ពាល់​ ក្នុង​ទិសដៅ​ឡើង​ទៅ​លើ​ ប្រមាណ​ពី​៥ ទៅ​១០​នាទី​ ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​
  • ជាតិ​ប្រេង​អូលីវ​ជួយ​បង្កើត​ជាតិ​ខ្លាញ់​បំពេញ​សាច់​ថ្ពាល់ ​ជួយ​បន្ថែម​សំណើម​ដល់​ស្បែក​ស្ងួត និង​ការពារ​ភាព​ជ្រីវជ្រួញ​លើ​ស្បែក​បាន​ផង​

~

៣. ប្រទាល​កន្ទុយ​ក្រពើ​៖

– ម៉ាស្សា​ថ្ពាល់​របស់​អ្នក​ជាមួយ​ជាតិ​អន្ធិល​របស់​ប្រទាល​កន្ទុយ​ក្រពើ​ ដោយ​ម៉ាស្សា​ជា​រង្វង់​ប្រមាណ​១០​នាទី​ ដោយ​ទុក​វា​ចោល​១០​នាទី​ទៀត​ រួច​លាង​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។ ធ្វើ​បែប​នេះ​២​ដង​ក្នុង​មួយ​ថ្ងៃ​។ – ញ៉ាំ​ទឹក​ដែល​ចម្រាញ់​ចេញ​ពី​ប្រទាល​កន្ទុយ​ក្រពើ​ ២​ស្លាប​ព្រា​បាយ​ក្នុង​មួយ​ថ្ងៃ​- ប្រទាល​កន្ទុយ​ក្រពើ​ជួយ​កម្ចាត់​ភាព​យា​ធ្លាក់​នៃ​ស្បែក​ និង​ជួយ​បណ្ដុះ​កោសិកា​ស្បែក​ថ្មី​បាន​យ៉ាង​ល្អ​ នោះ​អ្នក​នឹង​មើល​ទៅ​ក្មេង​ជាង​វ័យ​

៤. ទឹក​ឃ្មុំ​៖

    ~

  • ទឹក​ឃ្មុំ​ជួយ​ឱ្យ​ស្បែក​មុខ​​រក្សា​សំណើម​បាន ធ្វើ​ឱ្យ​មើល​ទៅ​មាន​សុខភាព​ល្អ​ និង​ធាត់​ជាង​មុន។
  • លាយ​ទឹក​ឃ្មុំ​១​ស្លាប​ព្រា​បាយ និង​ល្ហុង​ដែល​កិន​១​ស្លាបព្រា​បាយ​ចូល​គ្នា កូរ​ឱ្យ​សព្វ​។ លាប​ល្បាយ​ទឹក​ឃ្មុំ​និង​ល្ហុង​លើ​ថ្ពាល់ ហើយ​ទុក​ចោល​១០​នាទី​មុន​នឹង​លាង​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ។ ធ្វើ​បែបនេះ​​រាល់​ព្រឹក​
  • ផឹក​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ដែល​លាយ​ទឹក​ឃ្មុំ​ស្រស់​១​ស្លាប​ព្រា​បាយរាល់​ថ្ងៃ​។

៥. វិធី​ផ្សេង​ទៀត​៖

    ~

  • សម្រាក​ឱ្យ​បាន​គ្រប់​គ្រាន់​
  • ចៀសវាង​ការ​ជក់​បារី ឬ​ផឹក​គ្រឿង​ស្រវឹង
  • ចៀស​វាង​ការ​បឺត​ទឹក ឬ​ភេសជ្ជៈ​ដោយ​ប្រើ​ទុយោ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​ថ្ពាល់​អ្នក​ឡើង​ផត
  • លាង​មុខ​ចេញ​​រាល់​មុន​ពេល​ចូល​គេង ដើម្បី​ឱ្យ​ស្បែក​មុខ​របស់​អ្នក​មាន​ឱកាស​ដក​ដង្ហើម​
  • ផឹក​ទឹក​ឱ្យ​បាន​ច្រើន​
  • ញ៉ាំ​អាហារ​ណា​ដែល​មាន​ជាតិ​ខ្លាញ់​ល្អ ដូចជា​គ្រាប់​ធញ្ញជាតិ​ជាដើម

~

Leave a Reply

Your email address will not be published. Required fields are marked *