December 8, 2021

ខ្លោចចិត្ត! ជិន នារីរ័ត្ន បវរកញ្ញារងទី២ MWC ទប់ទឹកភ្នែកប្រឹងបំពេញការងារ ខណៈ….

~

រឿងរ៉ាវជីវិ តតស៊ូរបស់បវរកញ្ញារងទី២ Miss Wisdom Cambodia កញ្ញា ជិន នារីរ័ត្ន ធ្វើឱ្យមហាជនមិនតិចនាក់ទេបង្ហាញក្ដីអាណិត ក្រោយដឹងរឿងកំសត់របស់នាង ដែលប្រឹងហ្វឹកហាត់សម្រាប់ ការប្រកួតមិនហ៊ានសម្រាក ខណៈមនុស្សជាទីស្រលាញ់របស់នាងទទួលមរ ណភាព ហើយធ្វើបុ ណ្យ ៧ថ្ងៃនៅ ឯផ្ទះ។

~

~


Miss Wisdom Cambodia កញ្ញា ជិន នារីរ័ត្ន កំពុងតែអង្រួនចិត្តមហាជន ឱ្យស្រក់ទឹកភ្នែកស្ទើរមិនដឹងខ្លួនតាម បន្ទាប់ពីនាងបានទម្លាយសារវែងអន្លាយមួយរៀបរាប់ពីភាពតស៊ូ ភាពឈឺចា ប់មិនអាចកាត់ថ្លៃបាន ស្របពេលត្រូវបា ត់ប ង់ឪពុក ចំពេលកំពុងហ្វឹកហាត់សម្រាប់ចូលរួមប្រកួត ហើយសូម្បីតែបុណ្យ៧ថ្ងៃ ដែលថ្ងៃចុងក្រោយជូនដំណើរឪពុក នារីរ័ត្ន ក៏គ្មានឱកាសទៅដែរ។

~

~

~

~


កញ្ញា ជិន នារីរ័ត្ន រៀបរាប់យ៉ាងដូច្នេះថា គេគ្រប់គ្នាឈ្នះម្កុដឈ្នះពានគេសប្បាយរីករាយ ចំណែកនាង វិញបែរជាត្រូវខំញញឹម សម្រក់ទឹកភ្នែកក្នុងចិត្តព្រោះនាងបា ត់ប ង់អ្នកមានគុណនៅមុនការប្រកួតរបស់នាងមកដល នាងព្យា យាមហាត់ទាំង ជើងឈឺ ហើម ក៏ព្រោះតែចង់សម្រេចក្ដីស្រមៃ និងនាំភាពជោគជ័យជូនឪពុកតែចុងក្រោយនាងខ្លួនឯង គ្មានឳកាសសូម្បីតែចូលរួមបុ ណ្យ៧ថ្ងៃ។

~

~


បន្ទាប់ពីទទួលដំណឹងដ៏សែនរ ន្ធត់មួយនេះ មហាជនអ្នកគាំទ្រ ក៏ដូចជាមិត្តរួមអាជីព បានចូលរួមសម្ដែង ការសោកស្ដាយក្រៀមក្រំ​ មិនតែប៉ុណ្ណោះគ្រប់គ្នាក៏បានចូលរួមលើកទឹកចិត្តដល់កញ្ញាផងដែរ។

~

~

រម្លឹកផងដែរថាកម្មវិធី Miss Wisdom Cambodia បញ្ចប់ជាស្ថាពរកាលពីថ្ងៃទី៣១ កក្ដដាកន្លងទៅ ដែលម្ចាស់ជ័យលាភីបានទៅលើបវរកញ្ញាមកពីខេត្តបាត់ដំបង គឺស្រីស្អាត ហុក សារិតុលា៕

~

Cr : Sabay News

Leave a Reply

Your email address will not be published. Required fields are marked *